ជ្រើសរើសភាសា: Khmer Khmer English English
ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “គោលការណ៍ និងនីតិវិធីនៃការវាយតម្លៃទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៥”។
អ្នកនិពន្ធ: NOU Monorith
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ ២០២៥

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “គោលការណ៍ និងនីតិវិធីនៃការវាយតម្លៃទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ ត្រួតពិនិត្យនិងវាយមត្លៃ មន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃ អ.គ.ហ.។ 
វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ  ព្រមទាំងសហការី នៃ អ.គ.ហ. ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មការវាយតម្លៃថ្នាក់ខេត្ត និង ក្រុង-ស្រុក ព្រមទាំង អ្នកគ្រប់គ្រង និងមន្រ្តី នៅតាមអង្គភាពគោលដៅនៃការវាយតម្លៃ ជាពិសេសនៅកម្រិតអនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ដែលត្រូវអនុវត្តការវាយតម្លៃក្នុងឆ្នាំ២០២៥នេះ សរុបប្រមាណ ៧០០នាក់។

ព័ត៌មានទាក់ទង